គុណប្រយោជន៍នៃផ្លែក្រូចក្នុងការប្រឆាំងទប់ស្កាត់ជាមួយជំងឺ ៣ ប្រភេទ




ផ្លែក្រូច​មានដូចជា ប្រភេទ​ក្រូចថ្លុង ក្រូច​ពោធិសាត់ ក្រូច​ឃ្វិច ក្រូចឆ្មា ត្រូវបាន​ចាត់ទុក​ថា ជា​អំបូរ​ក្រូច​ដែល​មាន​រសជាតិ​ហើយ​មាន​ទាំង​ជាតិ​បំប៉ន​ផង​ទៀត ។ ផ្លែ​ឈើ​នេះ​សំបូរ​ទៅដោយ​ជីវជាតិ Vitmin ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដ៏​សំខាន់​សម្រាប់​ជួយ​ដល់​រូប​កាយ​ឲ្យ​រីកលូតលាស់ និង​មាន​សុខភាព​យ៉ាង​បរិបូរណ៍​ថែមទៀត​ផង ។ ជា​យូរលង់​ណាស់​មកហើយ​ដែល​មនុស្ស​យល់ដឹង​អំពី​ការប្រើ​ផ្លែឈើ​ទាំងឡាយ​នោះ​សម្រាប់​ធ្វើការ​ព្យាបាល​ជំងឺ​មានដូចជា រោគ​ផ្ដាស​សាយ ក្អក រាករូស​ជាដើម ។​
​ទោះជា​យ៉ាងណា​ក៏ដោយ​ក៏​កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទើប​តែ​រក​ឃើញ​ពី​សារធាតុ​ពិសេស​ដែល​មាន​នៅក្នុង​ផ្លែក្រូច​នេះ​មាន​សមត្ថភាព​ទប់ស្កាត់​អាការៈ​នៃ​ជំងឺដ៏​ធ្ងន់ធ្ងរ​ផ្សេងទៀត​បាន​៖
- ជួយ​កាត់បន្ថយ​បាន​នូវ​ការប្រឈមមុខ​ជា​មួយ​នឹង​ជំងឺ​បេះដូង​
​ការបរិភោគ​ផ្លែក្រូច​គ្រប់មុខ​ដូច​បាន​លើកយក​មក​ជម្រាប​ពី​ខាងលើនេះ ការប្រឈមមុខ​នឹង​អា​ការៈឈឺ​បេះដូង​ក៏​កាន់តែ​ថយចុះ ។ មាន​កត្តា​មួយ​ដែល​ជា​សត្រូវ​ដ៏​សាហាវ​នាំដល់​កើតមាន​ជំងឺ​បេះដូង​អាស្រ័យ​ដោយ​បរិភោគ Lipoprotein ជាមួយនឹង​កម្រិត​នៃ​សារធាតុ​ប្រតិកម្ម​អុកស៊ីស្សែន​ធ្លាក់ចុះ​កាន់តែ​ទាប​ជា​មួយ​នឹង​ករណី​កូ​ឡេ​ស្តេ​រ៉ូ​ល LDL ដែល​ជា​ប្រភេទ​កូ​ឡេ​ស្តេ​រ៉ូល​ផ្ដ​ល់​ក្ដី​អន្តរាយ​កាន់តែ​កើន​ខ្ពស់ ។​
​ការ​អាស្រ័យ​ដោយ​បញ្ចូល​ដោយ​ជីវជាតិ Vitamin C ឲ្យ​ច្រើន​ប្រមាណ ៥០០ មីល្លីក្រា​ម ក្នុង​មួយ​ថ្ងៃ​ដែល​បាន​មក​តាម​ការ​ពិសារ​ទឹកក្រូច​ស្រស់ៗ​ពិតជា​ជួយ​កំ​ចាត់កូ​ឡេ​ស្តេ​រ៉ូល LDL បាន ។​
​ទឹកក្រូច​ស្រស់​ក៏​ពិត​ជា​អាច​ជួយ​បំបាត់​ជាតិ​ខ្លាញ់​ដែល​បរិភោគ​នៅពេល​បរិភោគ​អាហារ​ផងដែរ ។​
- ​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រូប​កាយ ជាមួយនឹង​ការ​ទប់ស្កាត់​អាការៈ​គ្រុន​ផ្ដាស​សាយ​: ផ្លែក្រូច​គ្រប់​ប្រភេទ​សុទ្ធតែ​សំបូរ​ទៅដោយ Vitamin C ដែល​មាន​ប្រសិទ្ធភាព​ជួយ​កំចាត់​អា​ការៈផ្ដាស​សាយ ឬ​ធ្វើឲ្យ​អាការៈ​នោះ​កាន់តែ​រួញ​ខ្លី​ទៅ​ដោយ​មិន​បណ្ដាល​ឲ្យ​វា​រុករាន​ប៉ះពាល់​ដល់​រូ​ប​កាយ​នោះទេ​រួម​ទាំង​ការ​ពង្រីក​ដល់​ប្រព័ន្ធ​ការពារ​រូប​កាយ​ទៀតផង ។​
- បរិភោគ​ក្រូច​ឲ្យបាន​ច្រើន​គួរសម​ពិតជា​ជួ​យ​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ ឬ​គភ៌​
​នា​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​មាន​គភ៌ រូប​កាយ​របស់​ស្ត្រី​ជា​អ្នក​ម្ដាយ​ក៏​មិន​បាន​ទទួល​សារជាតិ Folate ឲ្យបាន​គ្រប់គ្រាន់​ទេ ។ ប្រការ​យ៉ាង​ដូច្នេះ​ហើយ​ដែល​នាំ​ឲ្យ​គភ៌ ឬ​ទារក​ដែល​ស្ថិត​នៅក្នុង​ផ្ទៃ​មាតា​អាច​ទទួល​រង​បញ្ហា​ពិការភាព​តាំងតែ​ពី​នៅ​ក្នុង​ផៃ្ទ​នោះមក ។ ដូច្នេះ​ស្ត្រី​មានគភ៌​ទាំងឡាយ​គួរតែ​ទទួលបាន​ការបន្ថែម​ជា​តិ Folate នេះ​ប្រមាណ ៤០០ មី​លី​ក្រាម ជា​ប្រចាំ​ថ្ងៃ ។ ប្រភេទ​ផ្លែក្រូច​គឺ​មានដូចជា ក្រូច​ឃ្វិច សំបូរ​ទៅ​ដោយ​សារជាតិ Folate នេះ​ណាស់ ។ ចាំបាច់​ដែល​ស្ត្រី​មានគភ៌​គួរតែ​ទទួល​បាន​សារជាតិ​នេះ​ពិសេស​តាមរយៈ​ការ​ពិសា​ក្រូច​ឃ្វិច
គុណប្រយោជន៍នៃផ្លែក្រូចក្នុងការប្រឆាំងទប់ស្កាត់ជាមួយជំងឺ ៣ ប្រភេទ គុណប្រយោជន៍នៃផ្លែក្រូចក្នុងការប្រឆាំងទប់ស្កាត់ជាមួយជំងឺ ៣ ប្រភេទ Reviewed by My Blogger on September 04, 2017 Rating: 5

No comments:

Powered by Blogger.